សម្តេច ស ខេង៖ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក៏ចូលរួមបង្ក្រាបគ្រឿងញៀនតាមមូលដ្ឋានផងដែរ

FN ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានលើកឡើងថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក៏ជាអ្នកដែលចូលរួមក្នុង ការបង្រ្កាបគ្រឿងញៀន នៅតាមមូលដ្ឋានផងដែរ ព្រោះពួកគាត់ជាអ្នកនៅជិតជនល្មើសជាងសមត្ថកិច្ច ដោយអាចរាយការណ៍ជូនសមត្ថកិច្ចបាន។ សម្តេចក្រឡាហោម ស ខេង លើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿង​ញៀនឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែធ្វើយ៉ាងណាស្វែងរកការគាំទ្រ ពីសំណាក់ប្រជាពល ម្ចាស់ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន សហគ្រាសឯកជនផ្សេងៗទៀត ឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ជុំវិញករណីគ្រឿងញៀន នៅតាមមូលដ្ឋាន។ សម្តេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ថា «សមត្ថកិច្ច មន្ត្រី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ មិនអាចធ្វើបានទេ បើសិនគ្មានការចូលរួមពី ប្រជាពលរដ្ឋតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននោះ ទោះបីជាខាងអាជ្ញាធររបស់យើងខិតខំយ៉ាងណាក៏ដោយ»។ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា សមត្ថកិច្ច អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន … Continue reading សម្តេច ស ខេង៖ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក៏ចូលរួមបង្ក្រាបគ្រឿងញៀនតាមមូលដ្ឋានផងដែរ